ភ្នំពេញៈ កម្លាំងចម្រុះរួមមានបនគរបាលប៉ុស្ដិ៍រដ្ឋបាល ភ្លើងឆេះទេះ និងមន្ត្រីសាលាដំបូងរាជធានី ភ្នំពេញ ដឹកនាំដោយ លោកព្រះរាជអាជ្ញាររង គង់ សំសារ៉េត បានចុះអនុវត្តសាលដីការ ដកហូតម៉ាស៊ីភ្លើងធុនធំ១គ្រឿង ពីរោងចក្រមួយ ដែលបានក្ស័យធន ជាច្រើនខែកន្លងមកហើយ ប្រគល់ទៅឲ្យម្ចាស់ដើមវិញ កាលពីវេលាព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ដែលរោងចក្រខាងលើនោះ មានយីហោ អុីតាកា មានទីតាំងស្ថិតនៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រោងចក្រខាងលើបានបើកដំណើរការ ដោយការជួលទីតាំង ,ម៉ាស៊ីនភ្លើង និងម៉ាស៊ីនសង្វាក់ផលិតកម្ម ពីគេទាំងអស់ដោយថៅកែរោងចក្រនោះ បើករកស៊ីបែបធ្វើនំអត់ ម្សៅ ដែលមានកម្មករចំនួនជាង១០០នាក់ បម្រើការងារនៅទីនោះ ហើយបានក្ស័យធន និង បិទទ្វារកាលពី វេលាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ។
ខណៈនោះកម្មករបានជ្រួលច្របល់ និងបានធ្វើការតវ៉ា រហូតមានដំណោះស្រាពីសំណាក់ អាជ្ញាធេនិងម្ចាស់ទីតាំង ទើបមានការស្ងប់ស្ងាត់ទៅវិញ ហើយម្ចាស់ទីតាំង និងម៉ាស៊ីនសង្វាក់ផលិតកម្ម បានគ្រប់គ្រងរបស់ខ្លួនរៀងៗខ្លួន។ ដោយឡែកម៉ាស៊ីនភ្លើងមានម្ចាស់ឈ្មោះ ទា ហាងតេង មានទីលំនៅ ផ្លូវ១៥៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ត្រូវការដកចេញពីទីតាំងនោះ ទើបសុំការសម្របសម្រួល ពីសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចៀសវាងមានការចោទប្រកាន់នានា ហើយរហូតមកដល់ពេលនេះ ទើបសាលាដំបូង សម្រេចដកហូតម៉ាស៊ីភ្លើងនោះ ប្រគល់ទៅឲ្យម្ចាស់ដើមវិញ ដើម្បីបានប្រើប្រាស់តាមតម្រូវការរបស់ខ្លួន៕

https://youtu.be/Qg10fRecYxQ
https://youtu.be/yOUvCy47iUo
https://youtu.be/Ngz5eDuIrMg
https://youtu.be/UbeqdRu5JAc
មតិយោបល់