ព័ត៌មានជាតិ

ស្លាប់ និងរបួសជិត ២០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី០៤តុលា

ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក ( យប់៥លើក ) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់, រងរបួសធ្ងន់ ១២នាក់ ( ស្រី៤នាក់ ) និងរងរបួសស្រាល ៧នាក់ (ស្រី៣នាក់)។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៦គ្រឿង រួមមាន ម៉ូតូ ចំនួន ១២គ្រឿង រថយន្តធុនតូច ចំនួន ៣គ្រឿង , រថយន្តធុនធំ ១គ្រឿង និងថ្មើរជើង ២នាក់។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក (ស្លាប់១នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់១នាក់), ប្រជែង ១លើក, ស្រវឹង ១លើក, ងងុយដេកមួយលើក និងបត់ក្នុងស្ថានភាពគ្រោះថ្នាក់១លើក៕

%e1%9e%8a%e1%9e%be%e1%9e%9a%e1%9e%86%e1%9f%92%e1%9e%9b%e1%9e%84%e1%9e%95%e1%9f%92%e1%9e%9b%e1%9e%bc%e1%9e%9c%e1%9e%98%e1%9e%b7%e1%9e%93%e1%9e%95%e1%9e%bb%e1%9e%8f%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%8a%e1%9e%be%e1%9e%9a%e1%9e%86%e1%9f%92%e1%9e%9b%e1%9e%84%e1%9e%95%e1%9f%92%e1%9e%9b%e1%9e%bc%e1%9e%9c%e1%9e%98%e1%9e%b7%e1%9e%93%e1%9e%95%e1%9e%bb%e1%9e%8f%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%8a%e1%9e%be%e1%9e%9a%e1%9e%86%e1%9f%92%e1%9e%9b%e1%9e%84%e1%9e%95%e1%9f%92%e1%9e%9b%e1%9e%bc%e1%9e%9c%e1%9e%98%e1%9e%b7%e1%9e%93%e1%9e%95%e1%9e%bb%e1%9e%8f%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%bc

មតិយោបល់