បាត់ដំបងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តបាត់ដំបងបានធ្វើការត្រួតពិនិត្យទំនិញនាំចូល ពីប្រទេសថៃ នៅមាត់ច្រកអូររំដួលដេាយស្ទាក់ ដកហូតបាន សាច់មាន់ ខូចគុណភាពចំនួន ១៥០ គីឡូក្រាម, នំខូចគុណភាពចម្រុះចំនួន៤៥ គីឡូក្រាម និងពងមាន់ស្អុយចំនួន ១០០គ្រាប់ ដែលបង្កប់ ក្នុងរទេះដឹកបន្លែ-ផ្លែឈើ និងបានយកទៅដុតកម្ទេចចេាល ភ្លាមៗ ដេាយមានការចូលរួមពីគ្រប់ស្ថាបន័រួមមាន គយ ប៉ូលិស និងស្នាក់ការ ផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់