ភ្នំពេញៈ បុរសម្នាក់បើករថយន្តកាមរី បុករថយន្តតាក់ស៊ីព្រូសមួយគ្រឿងត្រង់ចំណុចផ្លូវបែកជា៤ បណ្តាលឲ្យរថយន្តតាក់ស៊ីនោះរងការខូចខាតផ្នែកខាងស្តាំខាងក្រោយតែគ្មានអ្នករបួសនោះទេ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៦០ កែងផ្លូវ១០៥ សង្កាត់ បេងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2U-8205 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយគ្រួសារ ស្រាប់តែដល់ចំណុចផ្លូវបែកជា៤ ត្រង់ផ្លូវ៣៦០កែង១០៥ មានរថយន្តតាក់ស៊ីម៉ែត្រ (វាលស្បូវតាក់ស៊ី) ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AP-6403 បើកបរដោយបុរសម្នាក់ បើកតាមបណ្តោយផ្លូវ១០៥ ឆ្លងផ្លូវ៣៦០ ស្រាប់តែរថយន្តកាមរីអកសឺ បុកចំទ្វាខាងស្តាំ ខាងក្រោយរថយន្តខូចខាតបន្តិចបន្តួច ទើបចចារគ្នាបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕
https://youtu.be/mYCD_3hTvGI









មតិយោបល់