ព័ត៌មានជាតិ

ឆេះ​ខ្លោច​អ្នកដំណើរ 45 នាក់​នៅក្នុង​អគ្គិ​ស​ភ័យ​ឆាបឆេះ​ឡានក្រុង​នៅ​ឥណ្ឌា​

​ទីក្រុង​ញូវដេលី ( 30/10/13 )៖​យោងតាម​សេចក្តីរាយការណ៍​មួយ​របស់​ប៉ូលីស​នៃ​រដ្ឋ Andhra Pradesh បាន​និយាយថា​អ្នកដំណើរ​សរុប 45 នាក់​ត្រូវបាន​ភ្លើង​ឆាបឆេះ​ខ្លោច​សាកសព​នៅ​ពេល​ដែល​រថ​យន្ត​ក្រុង​មួយ​ដែល​ពួកគេ​ធ្វើ​ដំណើរ​ជាមួយ​នោះ​បាន​ឆាបឆេះ​ឡើង​។​

​គ្រោះថ្នាក់​អកុសល​នេះ​បាន​កើតឡើង​នៅ​ចម្ងាយ​ប្រមាណ 140 គីឡូម៉ែត្រ​ពី​រដ្ឋធានី Hyderabad នៅវេលា​ម៉ោង​ប្រមាណ​5​ព្រឹក​នៅ​ពេល​ដែល​ឡានក្រុង​ដែល​ផ្ទុក​អ្នកដំណើរ​ដល់​ទៅ 50 នាក់​បាន​ព្យាយាម​វ៉ា​រថយន្ត​មួយទៀត​ហើយ​ក៏​ជ្រុល​ទៅបុក​លូ​ដែល​នៅ​ជាប់​ផ្លូវ​ម្ខាង​ទៀត​ហើយ​ត្រូវបាន​គេ​ជឿជាក់ថា​ធុងសាំង​ភ្លាមៗ​បាន​ឆេះ​ឡើង​និង​ពិបាក​និង​ពន្លត់​ផង​។​

​អ្នកបើកបរ​និង​អ្នករួមដំណើរ 4 នាក់​ទៀត​ត្រូវ​បាន​គេចខ្លួន​ទាន់​នៅពេល​ដែល​អ្នកដំណើរ​ផ្សេង​ទៀត​ដែល​កំពុងតែ​លង់លក់​មិន​បាន​ត្រៀម​ខ្លួន​ទាន់​នោះ​ទេ​ហើយ​អគ្គិ​ស​ភ័យ​បានចាប់ផ្តើម​ឆេះ​ពេញបន្ទុក​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។​អ្នកបើកបរ​ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ការ​កើត​ហេតុ​និង​ស៊ើបសួរ​ពី​ហេតុការណ៍​និង​អាច​ចោទប្រកាន់​ពី​ការ​ធ្វេសប្រហែស​ផងដែរ​៕​
132845582_111n

មតិយោបល់