ព័ត៌មានជាតិ

មេធំ Toyota មួយរូប ត្រូវបានចាប់ខ្លួន ព្រោះនាំចូលថ្នាំខុសច្បាប់

ជប៉ុន៖ ប្រធានទំនាក់ទំនងរបស់ក្រុមហ៊ុន Toyota លោកស្រី Julie Hamp ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសជប៉ុន ក្រោមបទចោទប្រកាន់ថា លោកស្រីបាននាំចូលថ្នាំបំបាត់ការឈឺចាប់ខុសច្បាប់ប្រភេទ oxycodone។
លោកស្រី Hamp ត្រូវបានតែងតាំងជាប្រធានទំនាក់ទំនងរបស់ក្រុមហ៊ុន Toyota កាលពីខែមេសា កន្លងទៅនេះ ហើយក៏ជាស្ត្រីដំបូងមកពីអាមេរិក ដែលទទួលបានមុខងារជាអនុប្រធានជាន់ខ្ពស់នៅក្រុមហ៊ុន Toyota។
លោក Scott Vazin អ្នកនាំពាក្យរបស់ក្រុមហ៊ុន Toyota បានថ្លែងប្រាប់ឲ្យដឹងថា លោកស្រី Hamp ពិតជាត្រូវបានចាប់ខ្លួនមែន ប៉ុន្តែក្រុមហ៊ុនជឿជាក់ថា លោកស្រីនឹងរួចផុតពីកាចោទប្រកាន់ ដោយក្រុមហ៊ុននឹងសហការជាមួយអាជ្ញាធរក្នុងការស៊ើបអង្កេតលើករណីខាងលើ។
គួរបញ្ជាក់ផងដែរថា ថ្នាំ oxycodone ត្រូវបានចាត់ទុកជាគ្រឿងញៀននៅក្នុងប្រទេសជប៉ុន និងខុសច្បាប់ ប៉ុន្តែសម្រាប់អាមេរិកវិញគឺស្របច្បាប់៕

មតិយោបល់