តាកែវៈ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះចំនួន២ខ្នងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរួមនិងសមត្ថកិច្ចអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ ទី១មានម្ចាស់ឈ្មោះ ឈ្មោះ កុល ស្រីម៉ៅ ភេទស្រី អាយុ៥៣ឆ្នាំ និងទី២ឈ្មោះ កុល គន្ធា ភេទ ស្រី អាយុ៤២ឆ្នាំ ត្រូវជាម្តាយនិងកូន។
ករណីអគ្គិភ័យនេះដែរ បានប្រើប្រាស់ទឹកក្នុងការបាញ់ពន្លត់អស់ចំនួន៣ឡាន ទើបអាចពន្លត់ភ្លើងអស់ និងបណ្តាលមកពីអគ្គិភ័យបានឆេះសម្ភារៈចំនួនរួមមាន សម្លៀកបំពាក់មួយចំនួន ,តុចំនួន១០, ទូចំនួន២, កៅអីចំនួន១០ , មាស១ជី , ប្រាក់រៀលចំនួន៣០០,០០០រៀល ,អង្ករ១បាវកន្លះ ,ពូក៣ រួមនិងគ្រែឈើចំនួន៣ ដែលបណ្តាលមកពីការទុស្សេចរន្តអគ្គិសនី៕
មតិយោបល់