ព័ត៌មានជាតិ

ហាយឡែនឌឺ ព្រលះម៉ូតូសង់កូរ៉េ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

បាត់ដំបង: បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡេនឌឺ បុកជាមួយម៉ូតូវេលាម៉ោង៤៖៤០នាទីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅកំណាត់ផ្លូវលេខ៥៧B ក្រុមទី១៥ ភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកវរសនីយ៍ត្រី ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរបង្កដោយរថយន្តហាយឡេនឌឺពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២M-១៨៨១ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ បានបុកជាមួយម៉ូតូម៉ាកសង់កូរ៉េគ្មានស្លាកលេខបើកបរដោយឈ្មោះ ឈឹម កុសត់ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល បណ្ដាលឲ្យបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

លោកបានបញ្ជាក់ទៀតថា មូលហេតុនៃករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបណ្តាលមកពី រថយន្តបើកបរក្នុងល្បឿនលឿនវេចង្កូតទៅបុកម៉ូតូ ដែលបើកបរច្រាសទិសគ្នាពេញទំហឹង ធ្វើឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមតែម្ដង។ សមត្ថកិច្ចជំនាញស្រុកថ្មគោល បានចុះធ្វើការវាស់វែង និងប្រគល់រថយន្តបង្កហេតុមកការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

photo_2016-09-27_10-30-51

photo_2016-09-27_10-30-41

photo_2016-09-27_10-30-44

photo_2016-09-27_10-30-47

photo_2016-09-27_10-30-49

មតិយោបល់