ព័ត៌មានជាតិ

តូចចិត្តនឹងឪពុកម្តាយ ក្មេងស្រីវ័យជំទង់ម្នាក់ ចងកសម្លាប់ខ្លួន!

ព្រៃវែងៈ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានគេប្រទះឃើញក្មេងស្រីវ័យជំទង់ម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅជាប់នឹងដើមឈើ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិពោធិ៍ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

សពជនរងគ្រោះមានឈ្មោះ សុខា ដេត ភេទស្រី អាយុ១៨ឆ្នាំ។ ចំណែកមូលហេតុ គឺដោយសារតែការអាក់អន់ចិត្តជាមួយនឹងឪពុកម្តាយ។

បច្ចុប្បន្នសពខាងលើ ត្រូវសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់