ព័ត៌មានជាតិ

មន្រ្តីយោធាម្នាក់ជិះម៉ូតូដួលដោយខ្លួនឯង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ

ប៉ៃលិន: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង១៨និង៤០នាទី ថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ១ករណី (ជិះម៉ូតូដួលខ្លួនឯង) បណ្ដាលឱ្យមនុស្សស្លាប ០១នាក់និងខូចខាតម៉ូតូចំនួន០១គ្រឿង ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ ស្រី ចាន់រិទ្ធី ភេទ ប្រុស អាយុ ២៣ឆ្នាំ (មុខរបរ ជាទាហាន៥០៤) ទីកន្លែងកំណើតនៅខេត្តតាកែវ (ស្លាប់)។ បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនលោកមេបញ្ជាការកងការពារព្រំដែនគោកលេខ ៥០៤ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់