រតនគិរីៈ លោកមេប៉ុស្តិ៍តាលាវ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយនារីម្នាក់ មានអាយុ២៣ឆ្នាំ បើកម៉ូតូកែច្នៃមួយគ្រឿង ម៉ាកឆ្លាម អត់ស្លាកលេខ បើកក្នុងល្បឿនលឿន ជ្រុលចង្កូតធ្លាក់ចូលប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវក្រាលគ្រួសក្រហម ភូមិកាណាតធំ ឃុំតាលាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី។
ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់