ភ្នំពេញ: កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ ជាជនដៃដល់ ធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ ។
ករណីលួចគាស់ផ្ទះនេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ០៥ និង០០នាទី ទៀបភ្លឺ នៅចំណុចផ្ទះជួលលេខ77 ផ្លូវ369 ភូមិដើមចាន់ សង្កាត់ច្បារអំពៅ 2 ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះ ឈ្មោះ ធឿន ចាន់តុលា ភេទប្រុស អាយុ31ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅផ្ទះលេខ363 ផ្លូវ369 ភូមិដើមចាន់ សង្កាត់ ច្បារអំពៅ2 ខណ្ឌច្បារអំពៅ។
ជនសង្ស័យដែលបានឃាត់ខ្លួន មានឈ្មោះ ឃុន ប្រុស ភេទប្រុស អាយុ 29ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ363 ភូមិដើមចាន់ សង្កាត់ច្បារអំពៅ2 ខណ្ឌច្បារអំពៅ មុខរបរមិនពិតប្រាកដ។ បច្ចុប្បន្នសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា កន្លងមក ជនសង្ស័យឈ្មោះ ឃុន ប្រុស មានដីកា បង្គាប់ឲ្យចាប់ខ្លួនលេខ 115 ដ ច ន ចុះថ្ងៃទី២៩ ខែកុម្ភ ឆ្នាំ២០១៦ ដោយលោក នូ វាសនា ចៅក្រុមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ពីបទ៖ លួច មានស្ថានទម្ងន់ទោស (គាស់សោទ្វារ របងផ្ទះ លួចម៉ូតូ និងទូរស័ព្ទដៃ) ប្រព្រឹត្តនៅផ្ទះគ្មានលេខ ភូមិដើមចាន់1 សង្កាត់ច្បារអំពៅ2 ខណ្ឌច្បារអំពៅ និងធ្លាប់ជាប់ពន្ធនាគារព្រៃស៨ឆ្នាំ ក្នុងឆ្នាំ២០០៧ ពីបទប្លន់៕
មតិយោបល់