(ខេត្តសៀមរាប)៖វាអាចជារឿងប្រថ្នូល ដ៏បវរ និងសិរីសួស្តី ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ គ.ស២០១៦ ក្នុងជំនឿប្រជាពលរដ្ឋខ្មែរ និយមព្រះពុទ្ធសាសនា។
ទូកបុរាណ គួរឱ្យស្រណោះមួយនេះ ត្រូវកប់ក្នុងដី ជាច្រើនឆ្នាំ ឥឡូវនេះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ នៅក្រោមដី ក្នុងការដ្ឋានបូមខ្សាច់ មួយកន្លែង ក្នុងភូមិបំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ បន្ទាប់មក នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ ម្សិលមិញនេះ អ្នកជំនាញបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា បានធ្វើការពិនិត្យ នឹងនាំយកមករក្សាទុក ក្នុងបរិវេណទក្សិណអង្គរ យើងជាបណ្តោះអាសន្ន រង់ចាំអ្នកជំនាញផ្នែកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា និងទីប្រឹក្សាអន្តរជាតិ ធ្វើការស្រាវជ្រាវ ពិនិត្ យនិងវិភាគព័ត៌មានបន្ថែម៕
មតិយោបល់