ព័ត៌មានជាតិ

បិ​សា​ច​ក្រ​ហ​មដា​ក់​សំ​ណើ​រ​ ១​៨​៧​ ​លា​នដុ​ល្លា​រ​​​នាំយ​ក​កី​ឡា​ក​រ ​G​a​r​e​th​ ​B​al​e​ ​ពី​ ​Re​a​l​ ​Ma​d​r​​id​

ប្រភពព័ត៌មានពី មេត្រូ​បានចុះផ្សាយ​ឲ្យដឹងថា បិសាចក្រហម Manchester United ដាក់សំណើររួចរាល់ហើយ ចំនួន ១២០ លានផោន ប្រហែល ១៨៧ លានដុល្លារនាំយក​កីឡាករ Gareth Bale ពី Real Madrid ដោយមានលោក Louis van Gaal ផ្ទាល់ជា​អ្នកស្នើសុំ​។​
កីឡាករ Gareth Bale មានទំនាក់ទំនងយ៉ាងខ្លាំង ក្នុងរយៈពេល ៣ ទៅ ៤ សប្តាហ៍កន្លងទៅនេះ ដើម្បីវិលមកកាន់ទឹកដី អង់គ្លេស ក៏ដូចជា ពហុកីឡដ្ឋាន Old Traford ចំពេលដែល​គាត់កំពុងមិនសប្បាយចិត្ត​នៅលើទឹកដី អេស្ប៉ាញ ។​
អ្នកនាំពាក្យកីឡាករ សញ្ជាតិវែលរូបនេះ បាន​បញ្ជាក់ប្រាប់ សារព័ត៌មាន AS ថា បិសាចក្រហម​​កំពុងតែជំរុញ នាំយកកីឡាករ Gareth Bale ដោយដាក់សំណើរ ចំនួន ១២០ លានផោន​។​
ប្រភពខាងលើបានបន្តថា លោក Van Gaal កំពុង​ធ្វើការសស្រាក់សស្រាំ​លើ ចំណុចនេះ ធ្វើយ៉ាងណា ​ដើម្បីឈានទៅរកកំពូល​តារាង ក្នុងពេលឆាប់ៗ​ខាងមុខ វិញ ៕​

gareth-bale

មតិយោបល់