ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនម្នាក់ ដកហូតថ្នាំញៀន៨កញ្ចប់

បន្ទាយមានជ័យ: នៅម៉ោង១រំលងអធ្រាត្រយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែតបានធ្វើការឆែកឆេរ និងឃាត់ខ្លួនបុរសម្នាក់ ដកហូតថ្នាំញៀន៨កញ្ចប់ ចំណុចផ្លូវកែងមន្ទីរពេទ្យបង្អែកដីថ្មី ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

លោក ជា ដា មេបញ្ជាការមូលដ្ឋានក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គង់ រក្សា ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលស្ពានឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក សរ ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ថ្នាំញៀនដែលដកហូតបានមានចំនួន៨កញ្ចប់តូច ជាប្រភេទម៉ាទឹកកក។

ជនសង្ស័យត្រូវបានមន្ត្រីជំនាញអាវុធហត្ថកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-06-09_09-04-22

photo_2016-06-09_09-04-30

photo_2016-06-09_09-04-33

មតិយោបល់