កំពង់ស្ពឺៈ ថ្ងៃទី១៣ ខែតុលា ២០១៨ នៅចំណុចភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណហិង្សាក្នុងគ្រួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ បង្កឡើងដោយជនសង្ស័យឈ្មោះឈួន ធារិន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បានយកដំបងវាយកម្ទេចម៉ូតូមួយគ្រឿង និងសម្ភារះនៅក្នុងផ្ទះមួយចំនួនទៀត ហើយបន្តយកទំពួករនាស់ និងដំថ្មមកវាយបង្អួចទ្វារព្រះវិហារយេស៊ូ និងគប់កញ្ចក់រថយន្តខាងមុខនិងខាងក្រោយ បណ្តាលឲ្យខូចខាតទាំងស្រុង ។
មូលហេតុមកពីជនសង្ស័យមានប្រើប្រាស់សារធាតុញៀន ហើយបានទំនាស់ពាក្យសំដីជាមួយឪពុកពីរឿងមិនព្រមទិញទូរស័ព្ទឲ្យ។ ពេលកំពុងធ្វើសកម្មភាព ត្រូវបានកម្លាំងស្នាក់ការសន្តិសុខសហការជាមួយកម្លាំងការពារភូមិឃាត់ខ្លួនជនសង្ស័យព្រមទាំងវត្ថុតាងបញ្ជូនមកកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
មតិយោបល់