ព័ត៌មានជាតិ

អតីតចៅអធិការវត្តគយត្របែក ស្លាប់អណ្តែតទឹកក្នុងព្រែកទន្លេវ៉ៃគោ

ស្វាយរៀងៈ មានការភ្ញាក់ផ្អើលទាំងព្រឹក ដោយអ្នកភូមិប្រទះឃើញសាកសពអណ្តែតទឹកក្នុងព្រែកទន្លេវ៉ៃគោ ក្បែខ្ទមមាត់ព្រែក កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៧ តុលា ឆ្នាំ២០១៦ នៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង។

លោកអនុសេនីយ៍ទោ គង់ សឿន នាយរងនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គយត្របែកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ បូរ សំនឿន ភេទប្រុស អាយុ៣៩ឆ្នាំអតីតៈគ្រូចៅអធិការវត្តគយត្របែក មានទីលំនៅស្ថិតនៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង បានបាត់ខ្លួន កាលពីល្ងាចថ្ងៃទី២៦ ខែតុលា មិនដឹងថាបាត់ទៅណា រហូតដល់ម៉ោងម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ អ្នកស្រុកផ្ទះក្បែរគ្នាបានទៅឈរនៅខ្ទមជាប់មាត់ព្រែក ក៏បានប្រទះឃើញមានសពអណ្តែតទឹកក៏ឆោឡោ ប្តឹងសមត្ថកិច្ចឲ្យមកពិនិត្យមើល។ ក្រោយពីសមត្ថកិច្ចចុះស្រង់សពឡើងគោកទើបស្គាល់ថា ជាសព ឈ្មោះបូរ សំនឿន អតីតៈសង្ឃរាជវត្តគយត្របែក ធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយមានមន្ទឹលថាហេតុអីបានជា ស្លាប់អណ្តែតទឹកដូច្នេះ។

សមត្ថកិច្ចបានអះអាងថា កូនធម៌ឈ្មោះបូរ សំនឿន បានបួសជាសង្ឃជាង១០វស្សា និងអតីតជាគ្រូចៅអធិការវត្តគយត្របែក ហើយបានលាចាកសិក្ខាបទ (សឹក )ក្នុងអំឡុងឆ្នាំ២០១០ គិតមកដល់ពេលនេះរយៈពេល៧ឆ្នាំមកហើយ និងបានរៀបអាពាហ៌ពិពាហ៌ជាមួយប្រពន្ធឈ្មោះសុខ រ៉ូត អាយុ៣៦ឆ្នាំ ហើយមានកូន៤នាក់ ជាចំណងដៃ ក៏ប៉ុន្តែនៅដើមឆ្នាំ២០១៦កន្លងទៅ ការរស់នៅមិនចុះសម្រុងក្នុងគ្រួសារប្តីប្រពន្ធក៏ដល់ផ្លូវបំបែក ប្រពន្ធបានសុំ លែងលះ ដោយគ្មានអ្នកណាម្នាក់បានដឹងមូលហេតុពិតប្រាកដឡើយ។ ប្រភពដដែលបន្តទៀតថា ក្រោយពីរៀបការជនរងគ្រោះបានទៅធ្វើការនៅរោងចក្រឯរាជធានីភ្នំពេញមួយខែ ឬពីរខែទើបមកលេងផ្ទះម្តង ជួនកាលគ្រាន់តែផ្ញើរប្រាក់ឲ្យប្រពន្ធប៉ុណ្ណោះ។ ក្រោយមកជនរងគ្រោះមានជម្ងឺប្រកាច់ (ជម្ងឺតេតាណុះ)ក៏ឈប់ទៅធ្វើការរោងចក្រនៅផ្ទះ ឲ្យស្រ្តី ជាប្រពន្ធទៅធ្វើការរោងចក្រម្តងនៅក្រុងបាវិត រីឯប្តីនៅផ្ទះមើលថែកូនៗ លុះនៅដើមឆ្នាំ២០១៦ស្រាប់តែស្រ្តីជាប្រពន្ធបានសុំចែកផ្លូវ ទារលែងលះ ទោះបី ជនរងគ្រោះជាប្តីសុំជាគ្នាយ៉ាងណា ក៏ស្រ្តីជាប្រពន្ធមិនព្រម។ ទីបញ្ចប់ក៏បានលែងលះ ស្ត្រីជាប្រពន្ធយកកូនតូចៗបីនាក់ទៅចិញ្ចឹម រីឯប្តីយកកូនប្រុសច្បងរួចបានមករស់នៅជាមួយញោមក្នុងភូមិគយត្របែកជាមួយគ្នា ចម្ងាយប្រមាណជា៤០០ម៉ែត្រប៉ុណ្ណោះ។ ក្រោយមកជនរងគ្រោះខូចចិត្តបានយកស្រាជាមិត្ត គឺផឹកស្រា រហូតក្លាយជាអ្នកប្រមឹក មិននិយាយស្តី ហើយតែងទៅអង្គុយ និងដេកនៅក្នុងរោងមាត់ព្រែកទន្លេវ៉ៃគោ ខាងលិចផ្ទះចម្ងាយ១០០ម៉ែត្រ ហើយបានបាត់ខ្លួនពីក្នុងរោងក្នុងអំឡុងម៉ោង៧យប់ក៏ប៉ុន្តែពុំមានអ្នកណាបានចាប់អារម្មណ៍ កន្លងមកសមត្ថកិច្ចធ្លាប់ប្រាប់ឲ្យញោមហៅ កូនកុំឲ្យដេកម្នាក់ឯងក្នុងរោងមាត់ទឹកខ្លាចក្រែងរើជម្ងឺ ប្រកាច់ធ្លាក់ទឹកលង់ស្លាប់ ក៏ប៉ុន្តែពេលណាសមត្ថកិច្ចហៅឲ្យទៅដេកនៅផ្ទះក៏ទៅ ក្រោយមកមកដេកនៅរោងដដែល ហើយទំនងជាប្រកាច់ធ្លាក់ចូលក្នុងទឹកឡើងមិនរួចហើយគ្មានអ្នកណាឃើញទើបបណ្តាលឲ្យលង់ទឹកស្លាប់។

ក្រោយពីសមត្ថកិច្ចពិនិត្យសពរួច ក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អតីតចៅអធិការស្លាប់អតីតចៅអធិការស្លាប់អតីតចៅអធិការស្លាប់អតីតចៅអធិការស្លាប់

មតិយោបល់