ព័ត៌មានជាតិ

ចុះផ្អាកការតាំងពិព័រណ៍លើសពីការសុំអនុញ្ញាតច្បាប់

កំពង់ធំៈ នៅព្រលប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ គណៈកម្មការចម្រុះដែលមានគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលបង្កើតដោយថ្នាក់ខេត្ត សម្រាប់គ្រង់គ្រងទំនិញ ដែលមកដាក់តាំងលក់ ក្នុងពិធីតាំងពិព័រណ៍ពាណិជ្ឋកម្ម និងក្នុងកម្មវិធីផ្សេងៗ ដើម្បីការពារផលប៉ះពាល់សុខភាពអានាម័យ និងផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំ បានចុះផ្អាក និងធ្វើការណែនាំដល់អ្នកវិនិយោគ និងម្ចាស់ក្រុមហ៊ុនឯកជន ដែលបានដឹកនាំក្រុមតាំងពិព័រណ៍ពាណិជ្ឋកម្ម បានបិទអស់រយៈពេលជាងមួយម៉ោង ដើម្បីឲ្យតំណាងភាគីថៃអនុវត្តទៅតាមច្បាប់ក្រសួងពាណិជ្ជកម្ម របស់ព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មការត្រួតពិនិត្យទំនិញ រួមទាំងផលិតផលពាណិជ្ជកម្ម ដែលមានលោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ ជាប្រធាន ដែលមានការឯកភាពពីសំណាក់ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានឯកភាពឲ្យក្រុមការងារចុះផ្អាកការតាំងពិព័រណ៍ពាណិជ្ជកម្ម ដែលកំពុងតែដំណើរការ នៅក្នុងស្តាតចាស់ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ដោយយោងតាម ការអនុវត្តរបស់ក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យលក់តែ៥ថ្ងៃ តែអ្នករត់ការមិនបានអនុវត្តតាមច្បាប់ បែរជាលក់ដល់ទៅ៧ថ្ងៃ ហើយពុំបានផ្តល់ដំណឹង និងធ្វើសេចក្តីរាយការណ៍មកអាជ្ញាធរខេត្ត និងសមត្ថកិច្ចជំនាញទី២ ការតាំងពិព័រណ៍ដែលមានលក្ខណៈច្រើនថ្ងៃ បណ្តាលឲ្យមានការថ្នាំងថ្នាក់ និងមានសំណូមពរជាច្រើនពីសំណាក់ក្រុមអជីវករលក់ក្នុងផ្សារ មកអាជ្ញាធរខេត្ត ពាក់ព័ន្ធនឹងការលក់ទំនិញមិនដាច់​ ទី៣ អាជ្ញាធរខេត្តកំពង់ធំ មានការព្រួយបារម្ភចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងការលក់ម្ហូបអាហារដែលជារបស់ក្លាសេយូរ បង្កឲ្យខូចគុណភាព ទី៤ អ្នកម៉ៅការដែលមានឈ្មោះ ឧក ប៊ុនធឿន មានតួនាទីជានាយករងសាលាខេត្តកំពង់ធំ មិនគោរពតាមការណែនាំរបស់អភិបាលខេត្តកំពង់ធំ ថែមទាំងផ្គើននិងប្រមាថមើលងាយ ដល់កងកម្លាំងរបស់ គណៈកម្មការត្រួតពិនិត្យ រថយន្តដឹកទំនិញ អជីវករ ជនជាតិបរទេស ផលិផល និងទំនិញសម្រាប់ការដាក់តាំងពិព័រណ៍ ដែលបង្កើតឡើងដោយលោកអភិបាលខេត្តកំពង់ធំលេខ ០៦៣/សសរ។

យោងតាមការស្នើសុំរបស់ក្រុមអាជីវករថៃ ដែលបានជួបប្រទះ និងវិបត្តិធម្មជាតិ មិនអំណោយផល មេឃភ្លៀងបន្តបន្ទាប់ ទើបលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ រួមទាំងគណៈកម្មការចម្រុះបាន ឯកភាពឲ្យក្រុមអជីវករទាំងអស់ លក់ដល់ម៉ោង១២យប់ ហើយប្រមូលទំនិញរបស់ខ្លួនដាក់រថយន្តត្រឡប់ទៅវិញ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦។

ក្នុងនោះដែរ លោក ហួត ដានួន អនុប្រធានសាខាគយនិងរដ្ឋករ បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ នៅពេលដែលនាំទំនិញមកដល់ខេត្តកំពង់ធំ មិនអនុញ្ញាតឲ្យដាក់តាំងលក់បានទេ លុះត្រាតែមានការត្រួតពិនិត្យទំនិញ ចំនួនស្តង់ ចំនួនរថយន្ត និងមនុស្សច្បាស់លាស់ ហើយការសុំអនុញ្ញាតច្បាប់នៃការលក់ ត្រូវអនុវត្តទៅតាមច្បាប់អនុញ្ញាតិ ក្នុងករណីដែលមានបំណងចង់សុំលក់បន្ថែមថ្ងៃត្រូវសុំច្បាប់មុនពេលច្បាប់ចាស់អស់សុពលភាព៕

photo_2016-06-09_10-30-13photo_2016-06-09_10-30-12photo_2016-06-09_10-30-11photo_2016-06-09_10-30-10photo_2016-06-09_10-30-10 (2)photo_2016-06-09_10-30-09photo_2016-06-09_10-30-08photo_2016-06-09_10-30-08 (2)photo_2016-06-09_10-30-07photo_2016-06-09_10-30-06photo_2016-06-09_10-30-06 (2)photo_2016-06-09_10-30-05photo_2016-06-09_10-30-04photo_2016-06-09_10-30-04 (2)photo_2016-06-09_10-30-03photo_2016-06-09_10-30-02

មតិយោបល់