ភ្នំពេញៈ បុរសម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម ខណៈដែលកំពុងរាយខ្សែភ្លើង ដើម្បីឆក់ត្រីយកមកធ្វើម្ហូប តែបែរជាឆក់ខ្លួនឯងស្លាប់ទៅវិញ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងដីឡូតិ៍មួយកន្លែង ក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនពេលកើត គេបានឃើញជនរងគ្រោះឈ្មោះ ប្រុញ ធារិន អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មុខរបរជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ បានយកខ្សែភ្លើងមួយខ្សែ យកទៅរាយនិងដោតភ្លើង ដើម្បីឆក់ត្រី ខណៈដែលកំពុងឆក់ត្រីនោះ ស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់ខ្លួនឯង បណ្តាលឲ្យដួលស្តូកស្តឹងនៅនឹងកន្លែងតែម្តង ហើយត្រូវបានអ្នកភូមិនាំគ្នាសែងយកមកលើគោកនឹងកប់ដីផងដែរតែអកុសល្យជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
ក្រោយពេលកើតហេតុ បងប្អូនសាច់ញាតិជនរងគ្រោះ បានរាយការណ៍ទៅសមត្ថកិច្ចប្រចាំមូលដ្ឋាន ដើម្បីធ្វើកោសល្យវិច័យ និងប្រគល់សពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕
https://youtu.be/nhjhF6-kWPk
មតិយោបល់