កណ្តាលៈ ស្គាល់អត្តសញ្ញាណស្ត្រីរងគ្រោះ ដែលត្រូវគេកាប់ជាច្រើនកាំបិត ស្រាតញាត់ចូលក្នុងធុងទឹកកក យកទៅទម្លាក់ចោលនៅស្ពានព្រែកតាមាក់ មានឈ្មោះ ឃឿន ធានី អាយុ២៩ឆ្នាំ ស្នាក់នៅ ភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
គួរបញ្ជាក់ថា មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រទះឃើញសពស្ត្រីម្នាក់ ច្រកក្នុងធុងទឹកកកហើយចាក់សោ នៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅម្តុំស្ពានព្រែកតាមាក់ ភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕
មតិយោបល់