ព័ត៌មានជាតិ

ហែលទឹកប្រឡាយទៅដេញគោស៊ីស្រូវគេ បែរជាលង់ស្លាប់ទាំង២នាក់!..

ស្វាយរៀង: សមត្ថកិច្ចបានប្រាប់Post News ថា កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីក្មេងប្រុស២នាក់លង់ទឹកប្រឡាយស្លាប់ ខណ:ដែលពួកគេហែលទឹកទៅដេញគោដែលស៊ីស្រូវគេនៅត្រើយម្ខាងទឹកប្រឡាយ នៅភូមិប្រាសាទ ឃុំ ពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឆោម វីរ: ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ ផុន ស៊ីណាល់ ភេទប្រុស អាយុ១២ឆ្នាំ នៅភូមិឃុំកើតហេតុជាមួយគ្នា។
ចំពោះករណីនេះ សមត្ថកិច្ចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់