ភ្នំពេញ៖ តារាសម្តែងលេងដើមទ្រូង សាន សុម៉ាលី មួយរយៈចុងក្រោយមកនេះ មានរឿងរ៉ាវមិនចេះចប់មិនចេះឈប់ ដែលកើតចេញពីបណ្តាញសង្គមតែម្តង ដោយកន្លងមានបុរសម្នាក់ថា ឲ្យនាងដូចស្រីខូច និង មានរឿងជាច្រើនទៀត ។
មួយម៉ោងមុននេះដែរ សាន សុម៉ាលី ក៏បានបង្ហោះរូបភាព ដែល Capture ចេញពី ទូរស័ព្ទដៃរបស់នាង ដែលបង្ហាញ ពីការលេងសារជាមួយនឹងបុរសម្នាក់ ដោយក្នុងនោះ នាងបានសរសេរ ដោយភ្ជាប់ជាមួយនឹងរូបភាព ដោយមានសំណេរទាំងស្រុងថា “ប្រយ៉ាតណាមិត្តស្រីទាំងអស់គ្នាអាមួយនឹងរោគ៏ចិត្តហើយ….វាម៉េសសេកមកអគ្លេសមកអាងអែងអត់ចេះមើ់ល វាសសេខ្មែរមកចប់ប៉ារោយអារោគ៏ចិត្តអស់នូវអាម៉ាកម៉ាកនឹង” ។ សារនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។
បុរសម្នាក់ដែលឈ្មោះ David Long នោះ បានសរសេរថា “បើយើងស្តាប់ញ៉ាំ ញ៉ាំវេលុយអោយ ១០០០០ ដុល្លារ ហើយញ៉ាំវេលុយ អោយ ២០០០ ដុល្លាររាល់ខែ” ។ ក្នុងនោះ សាន សុម៉ាលី បានតបវិញ ថា “រឿងអីនិយាយមើល” ស្រាប់តែបុរសរូបនោះតបសារមកវិញ “ញ៉ាំចង់លេងវីដេអូ សិចឆាត ជាមួយនឹង មិនចាំបាច់ឃើញ ក បានដែរ តែយើង.. ” ។ ពេលនោះ ស្រាប់តែ សាន សុម៉ាលី តបវិញ ដោយពាក្យអសុរស “អាឡប់ហាន” ។
រឿងរ៉ាវនេះដែរ យើងមិនបានឃើញនាង ប្រតិកម្ម ធ្ងន់ធ្ងរអ្វីនោះទេ ដោយបានត្រឹមតែ បង្ហោះរូបភាព ទៅកាន់អ្នកគាំទ្រ ឲ្យដឹងតែប៉ុណ្ណោះ ៕
មតិយោបល់