ព័ត៌មានជាតិ

Update៖ មួយប៉ប្រិចភ្នែក ឆេះខ្ទេចឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្ត យីហោ គីម សុខន!

ភ្នំពេញៈ ករណីគ្រោះអគ្គិភ័យបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច មូលដ្ឋានសហការជាមួយក្រុមរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍នៅវេលាម៉ោង ១និង៤៥នាទី រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្ត ដែលមានទីតាំងនៅផ្លូវលេខ ១៩៨៦ កែងនិងផ្លូវលេខ ១០០៣ ស្ថិតក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចប្រាប់អោយដឹងថា នៅក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣៤គ្រឿង ប៉ុន្តែបាញ់ទឹកអស់ ចំនួន ២១ធុងប៉ុណ្ណោះ អណ្តាតភ្លើងរលត់ទៅវិញទាំងស្រុង មិនមានមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះឡើយ ។ សម្ភារៈ រួមមានរថយន្ត ទំនើប ៗ ចំនួន៥ ទៅ ៦គ្រឿង និងគ្រឿងបន្លាស់រថយន្តមួយចំនួនធំទៀត ខូតខាតទាំងស្រុង បើសរុបទឹកប្រាក់ប្រហែល រាប់លានដុល្លារសហរដ្ឋអាមេរិក ។ មូលហេតុដោយសារជាងផ្សារដែក ហើយធ្លាក់ផ្កាភ្លើងទៅលើកម្ទេចជ័រនៅក្នុងឃ្លាំងនោះ ទើបបង្កជាអណ្តាតភ្លើងឆាបឆេះបែបនេះ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចខាងក្រោយ ផ្សារ ទឹកថ្លា ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏កើតមានករណីគ្រោះអគ្គិភ័យ ឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋផងដែរ ។
លោកវរៈសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ប្រាប់អោយដឹថា ក្រោយពីទទួលបានសេចក្តីការណ៍ពីពលរដ្ឋអំពីគ្រោះអគ្គិភ័យភ្លាមៗ លោកបានដឹកនាំកម្លាំងរបស់លោកសហការជាមួយកងកម្លាំងបង្កា និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ និងកម្លាំងប្រជាការពារខណ្ឌ សង្កាត់ ចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុភ្លាមៗផងដែរ។ ប៉ុន្តែដោយសារស្ថានភាពផ្លូវចូលមានការតូបចង្អៀតធ្វើអោយពិបាកដល់ការអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ ។ តែទោះបីជាយ៉ាងណាកងកម្លាំងបានប្រឹងប្រែងអូសទាញទុយោទឹក ចូលកន្លែងកើតហេតុ ដើម្បីបាញ់ទឹកពន្លត់អណ្តាតភ្លើង ដែលកំពុងលេបត្របាក់ទៅលើលំនៅដ្ឋានប្រជាពលរដ្ឋ។

ដោយឡែក នៅក្នុងប្រតិបត្តិអន្តរាគមន៍ពន្លត់អគ្គិភ័យនេះអោយរលត់ទៅវិញនោះ គឺប្រើប្រាស់រយះពេលជាង១ម៉ោង ដោយប្រើឡានទឹក ចំនួន ៣២គ្រឿង ក្នុងនោះ ឡានទឹក របស់រាជធានី ចំនួន២១គ្រឿង ឡានទឹក ង ៧០ ចំនួន ៣គ្រឿង ឡានទឹករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ចំនួន ៣ គ្រឿង ឡានទឹករបស់ ក្រុមហ៊ុន ស្រាបៀកម្ពុជា ចំនួន ១គ្រឿង និង ឡានទឹក របស់ ក្រុមហ៊ុន OCIC ជ្រោយចង្វា ចំនួន ៤គ្រឿង ប៉ុន្តែប្រើប្រាស់ទឹកអស់តែ ចំនួន ២៥ រថយន្តប៉ុណ្តោះ ។
ជាមួយគ្នានោះដែរ លោកវរៈសេនីយ៍ទោ ហួរ ម៉េងវ៉ាង ក៏បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នជុំវិញការប្រើប្រាស់ខ្សែភ្លើងចាស់ ប្រើកំប៉ុងហ្គាសចាស់ និងអុជធុប ទៀនជាដើម ត្រូវមានប្រុងប្រយ័ត្នខ្ពស់បំផុត ចៀសវាងកើតមានករណីគ្រោះអគ្គិភ័យ ៕

មតិយោបល់