ព័ត៌មានជាតិ

អុចធូកដាក់លើហឹងទុកចោល បណ្ដាលឲ្យឆេះផ្ទះទាំងស្រុង

ពោធិ៍សាត់:​ ករណីទី១ កាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៩ និង ៣០នាទី ត្រង់ចំនុចដីឡូត៍ពេទ្យរិន ស្ថិតភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់មានអគ្គិភ័យឆេះផ្ទះទំហំ ៣.៨ម×៤.៧ម ជញ្ជាំងសង្កសី ប្រក់សង្កសី ក្រាលក្តា។

ម្ចាស់ផ្ទះឈ្មោះ ទុយ សន អាយុ ៥៤ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ។ ប្រពន្ធឈ្មោះ គន សុខុម អាយុ ៥០ មានកូនចំនួន ៥ នាក់ស្រី២នាក់ មានទីលំនៅភូមិ/ឃុំខាងលើ ។

សម្ភារ:ខូចខាត៖
-ឆេះផ្ទះទាំងស្រុង
-ឆេះសំលៀកបំពាក់ មុងភួយ កន្ទេលខ្នើយ អង្ករ ឯកសារប្រើប្រាស់ផ្សេងៗ ។

មូលហេតុ៖ អុចធូកដាក់លើហឹងទុកចោល បណ្តាលឲ្យឆាបឆេះ៕

មតិយោបល់