ព័ត៌មានជាតិ

គាស់ទ្វាលួចយកម៉ាស៊ីនត្រជាក់តាមផ្ទះរបស់ប្រជាពលរដ្ឋ បានជាច្រើនគ្រឿងតែរត់មិនរួច

ព្រះសីហនុ: នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៣និង៣០នាទី ទៀបភ្លឺកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះល្បាតតាមដងផ្លូវភូមិសាស្រ្តស្មុកស្មាញ ជាពិសេសផ្ទះដែលទុកចោលពុំមានមនុស្សនៅ ដើម្បីការពារកុំឲ្យមានការចូលលួចយកទ្រព្យសម្បត្តិផ្សេងៗ នៅពេលដែលកម្លាំងសមត្ថកិច្ចជិះល្បាតដល់ចំណុចផ្ទះមួយកន្លែងដែលពុំមានមនុស្សនៅ ស្ថិតនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ស្រាប់តែប្រទះឃើញមានជនសង្ស័យ ០១ នាក់ ជាជនជាតិខ្មែរ កំពុងធ្វើសកម្មភាពលួចកាត់គាស់ ដោះយកម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿង បំរុងលើកដាក់លើម៉ូតូកង់បី (តុតុ) ០១គ្រឿង ឃើញដូចនេះកម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យនោះតែម្តង និងបានឆែកឆេររកឃើញសម្លារ:មួយចំនួន ដែលជាឧបករណ៍សម្រាប់ កាត់គាស់លួចដោះយកម៉ាស៊ីនត្រជាក់ បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យយ៉ាងយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ចជំនាញរបស់បានរកឃើញម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿងបន្ថែមទៀតដែលជនសង្ស័យរូបនេះបានលួចនាពេលកន្លងមកនៅផ្ទះកើតហេតុ ។

ជនសង្ស័យឈ្មោះ សឿន សារ៉ាត់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី (តុតុ) មានទីលំនៅ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន៖
-ដែកគាស់ ០១ដើម
-ទល់រឺវីស ០១ដើម
-ដង្កាប់ ០១
-កន្ទ្រៃ ០១
-សោរចំនួន ០៣ដើម
-តេឡេម៉ាស៊ីនត្រជាក់ ០៥គ្រឿង
-ក្បាលម៉ាស៊ីនត្រជាក់ ០៥គ្រឿង
-កន្ទុយម៉ាស៊ីនត្រជាក់ ១២គ្រឿង
-ម៉ូទ័របូមទឹក ០១គ្រឿង
-ម៉ូតូកង់បី (តុតុ) ០១គ្រឿង ៕

 

មតិយោបល់