ព័ត៌មានជាតិ

ប៉ូលិសឃាត់ខ្លួន សន្តិសុខផ្សារស៊ីធីម៉ល ចុងភៅនៅហាងម្ហូបបួស រួមនិងអ្នករត់តុនៅហាងឡាវធីហ្វាង ពាក់ពន្ធ័នឹងករណីគ្រឿងញៀន

ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌចម្ការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ពន្ធ័ករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខហាង ឡាវធីហ្វាង ផ្លូវ១៧៣ ភូមិ ៦ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៤នាក់ ទី១-ឈ្មោះ បូង គា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសន្តិសុខផ្សារស៊ីធីម៉ល , ទី២ឈ្មោះ ឈិត សំរស់ ភេទប្រុស អាយុ១៨ឆ្នាំ ខ្មែរ មុខរបរចុងភៅ , ទី៣ឈ្មោះ សំ វណ្ណ ភេទប្រុស អាយុ១៩ ឆ្នាំ ខ្មែរ មុខរបរចុងភៅនៅហាងម្ហូបបួស (ពុំមានសារធាតុញៀនទេ ) និងជនសង្ស័យទី៤ ឈ្មោះ មុត ទីណា ភេទប្រុស អាយុ១៦ ឆ្នាំ ខ្មែរ មុខរបរ រត់តុនៅហាងឡាវធីហ្វាង(ពុំមានសារធាតុញៀនទេ) ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤ នាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕​

មតិយោបល់