បាត់ដំបងៈ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ១២និង០០ នាទី រំលងអធ្រាត្រ ស្ថិតនៅក្នុងចំណុចក្រុមទី០៦ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងបណ្តាលឲ្យឆេះរោងស្តុកអេតចាយ ០១ ខ្នង (ឆេះទាំងស្រុង) ទំហំ ៤មx២០ម របស់ម្ចាស់ឈ្មោះ អៃ ចក់ ភេទ ប្រុស អាយុ ៦៣ ឆ្នាំ មុខរបរ លក់ ទិញអេតចាយ និងប្រពន្ធឈ្មោះ វ៉ាន់ លាភ អាយុ ៥៩ ឆ្នាំ មុខរបរ មេផ្ទះ រស់នៅភូមិ សង្កាត់កើត ហេតុខាងលើ ។
+សម្ភារខូចខាតរួមមាន៖
– ឆេះរោងស្តុកអេតចាយ ០១ ខ្នង
– ឆេះម៉ូតូចំនួន ០២ គ្រឿង
– ឆេះធុងបាស់ចំនួន ០២
– ឆេះក្បាលDVD ចំនួន ០៥
– ឆេះទូរស្សន៍ចំនួន ០២ គ្រឿង
– ឆេះគ្រែឈើចំនួន ០២ ឆេះសាឡុងចំនួន ០២
– ឆេះប្រាក់ខ្មែរចំនួន ៦០.០០០៛ និងសម្ភារមួយចំនួនទៀត ប៉ុន្តែមិនបណ្តាលឲ្យរងរបួសមនុស្ស ទេ ។
+ សរុបគិតជាទឹកប្រាក់អស់ប្រហែល ៣.០០០ដុល្លា ។
- មូលហេតុ: បណ្តាលមក ពី ឆ្លងចរន្តអគ្គិសនី ។
ភ្លាមៗនោះបានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន ០៤ គ្រឿង រថយន្តរបស់ក្រុមហ៊ុនសូគីមិច ០១ គ្រឿង និងរថយន្តរបស់ស្នងការខេត្តចំនួន ០៣ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ។
កិច្ចប្រតិបត្តិការណ៍នេះបានបញ្ចប់នៅវេលាម៉ោង ០២និង៣០ នាទីយប់៕
មតិយោបល់