ថ្វីដ្បិតក្រុមអធិរាជស Real Madrid ជាក្រុមលំដាប់កំពូលនៅអឺរ៉ុបដែលចាយលុយយ៉ាងសន្ធឹកសន្ធាប់ ព្រមទាំងមានប្រជាប្រិយភាពខ្លាំង ក្នុងពិភពបាល់ទាត់ក៍ដោយ តែក្រុមយក្សអេស្ប៉ាញមួយនេះ ហាក់ដូចជាពិបាកក្នុងការយកឈ្នះក្រុម នៅអារ៉ាប់រួមយ៉ាងខ្លាំង។
ជាក់ស្តែងណាស់ ក្នុងការប្រកួតព្រឹត្តិការណ៍ FIFA Club World Cup ដែលរៀបចំឡើង នៅអារ៉ាប់យប់មិញ នេះ ក្រុម Real Madrid បានយកឈ្នះយ៉ាងប្រផិតប្រផើយ លើក្រុម របស់ម្ចាស់ផ្ទះអារ៉ាប់រួម Al-Jazira ក្នុងលទ្ធផល ២-១ ។ ក្នុងនោះដែរ ក្រុម Al-Jazira បានបង្កើតឱកាសនាំមុខមុន លើក្រុម ជើងខ្លាំង Real Madrid តាំងពីតង់ទី១ តាមរយៈការស៊ុតរបស់ កីឡាករ Romaninho នៅនាទីទី៤១ ដែលធ្វើឲ្យ Real Madrid ត្រូវខិតខំបន្ថែមយ៉ាងខ្លាំង។
យ៉ាងណាវិញ ឈានចូលដល់តង់ទី២ ការវាយលុករបស់ Real Madrid បានចាប់ផ្តើមលេចចេញ នូវប្រសិទ្ធិភាពយ៉ាងខ្លាំង ពោល នៅនាទីទី៥៣ ខ្សែប្រយុទ្ធដែលទើបឈ្នះពាន Balon D’Or ថ្មីៗ Cristiano Ronaldo បានស៊ុត១គ្រាប់តាមស្មើឲ្យក្រុម Real Madrid វិញ។ បន្ថែមលើនេះ Real Madrid បានបន្តរកគ្រាប់បាល់ ១គ្រាប់ទៀត នាំមុខវិញម្តងលើក្រុម Al-Jazira ដោយការស៊ុតរបស់ខ្សែប្រយុទ្ធអន្តរជាតិវែល Gareth Bale នៅនាទីទី៨១។
ដូច្នេះហើយ ក្រុម Real Madrid បានយកឈ្នះយ៉ាងប្រផិតប្រផោយ ក្នុងលទ្ធផល ២-១ ដែលធ្វើឲ្យក្រុម ជើងឯកអឺរ៉ុបមួយនេះ ឡើងទៅកាន់វគ្គបន្តទៀត នៃព្រឹត្តិការណ៍ FIFA Club World Cup ។
https://www.youtube.com/watch?v=EDBikEAtrwI
មតិយោបល់