ភ្នំពេញៈ បុរសម្នាក់បើករថយន្តបត់ឆ្វេងឆ្លងផ្លូវមិនប្រយត្ន័ ជ្រុលចង្កូតទៅបុកមួយគ្រឿង បើកបញ្ច្រាសទិសគ្នា កិនអូសម៉ូតូប្រមាណជាង១០ម៉ែត្រ បណ្តាលឲ្យម្ចាស់ម៉ូតូខ្ទាតចេញរងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង កែងនឹងផ្លូវឧកញ៉ា ឌួង ងៀប ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស គ្មានស្លាកលេខ របស់ក្រុមហ៊ុន KVEC បើកបរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវឧកញ៉ា ឌួង ងៀប រថយន្តបត់ឆ្វេងដៃជ្រុលចង្កូតទៅបុក ម៉ូតូមួយគ្រឿង ម៉ាកស្មាស់រេវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1K-5955 ជិះដោយបុរសម្នាក់បញ្ច្រស់ទិសដៅពីកើតទៅលិច កិនអូសម៉ូតូប្រមាណជាង១០ម៉ែត្រ បណ្តាលម្ចាស់ម៉ូតូខ្ទាតចេញរងរបួសស្រាល ចំណែកម៉ូតូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យភាគីទាំងសងខាង សម្របសម្រួសគ្នា នៅនឹងកន្លែងដើម្បីបញ្ចប់រឿងតែម្តង៕
https://youtu.be/R43UD-uTGRg
មតិយោបល់