អារ៉ាប់ប៊ីសាវអូឌីតបានគ្រោងនឹងប្រកាសពីគម្រោងការក្នុងការហាមឃាត់បុរសៗមិនឲ្យធ្វើការនៅកន្លែងដែលទាក់ទងនឹងការងារបស់ស្ត្រីជាការជំរុញនឹងលើកទឹកចិត្តស្ត្រីឲ្យមានការងារកាន់តែច្រើនជាងមុន។
https://i1272.photobucket.com/albums/y389/domneng/640x392_6050_181349_zps4c567477.jpg
នៅក្នុងការសម្រេចចិត្តចេញនូវសេចក្តីប្រកាសមួយនេះរាល់ម្ចាស់អាជិវកម្មណាដែលនៅតែបន្តការជួលបុគ្គលិកភេទប្រុសក្នុងការធ្វើការដូចជាជំនួយការលក់ជាគណនេយ្យជាដើមនឹងត្រូវទទួលការពិន័យពីជាមិនខាន។វាត្រូវបានគេជឿជាក់ថានិងផ្តល់ឪកាសការងារកាន់តែច្រើនជាងមុនដល់មនុស្សស្រីក្នុងប្រទេស។
គម្រោងការលើកនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់សាកល្បងក្នុងរយះពេល 2 ខែសិនដែលនេះជាផ្នែកមួយនៃយុទ្ធសាស្ត្របង្កើនការងារជូនប្រជាជននិងដើម្បីឲ្យ 85 ភាគរយនៃមនុស្សដែលអត់ការងារដែលសុទ្ធតែជាស្ត្រីនិងទទួលបានការងារឡើងវិញ។
ក្រុមហ៊ុនមួយចំនួនបានបញ្ចេញមតិថាពួកគេមិនសូវទុកចិត្តលើភ្នាក់ងារជ្រើសរើសបុគ្គលិកនានាក្នុងការបណ្តុះបណ្តាលស្ត្រីដែលនឹងអាចធ្វើការងារឲ្យពួកគេបាននោះឡើយ៕
មតិយោបល់