បាត់ដំបងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងមួយមេធំនៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ដែលបានចាប់ធ្លាក់តាំងពីវេលាល្ងាចម៉ោងប្រមាណ៥ល្ងាច រហូតមកដល់យប់ម៉ោង៨ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ក្នុងកម្រិត ៥២,៨ មម បានបង្កឲ្យតំបន់មួយចំនួនក្នុងក្រុងរងការជន់លិចដោយទឹកភ្លៀង ។ បណ្តាស្រុកមួយចំនួនទៀត មានដូចជា ស្រុកថ្មគោល ស្រុកបាណន់ ស្រុករតនមណ្ឌល និងស្រុកមោងឫស្សី ក៏ទទួលបានរបាយទឹកភ្លៀងក្នុងកម្រិតពីតិចទៅខ្លាំងផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់