ព័ត៌មានជាតិ

អន់ចង់! ផឹកស៊ីសុំទៅផ្ទះមុនមិនឲ្យទៅ លទ្ធផលអ៉ីចឹង!..

ភ្នំពេញៈ បុរស២នាក់ ម្នាក់ជាម៉ូតូឌុប ម្នាក់ជាអ្នករត់កង់បី ផឹកស៊ីជាមួយគ្នា ដល់ពេលស្រវឹងរាងខ្លួន បុរសជាអ្នករត់ម៉ូតូឌុបសុំទៅផ្ទះមុន តែខាងភាគីម៉ូតូកង់បី ថាចាំទៅទាំងអស់គ្នា តែភាគីម៉ូតូឌុបមិនព្រម ហើយក៏បង្កជម្លោះវាយគ្នាបែកក្បាលហូរឈាមពេញផ្លូវ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅទល់មុខអគ្គស្នងការដ្ឋាននគរបាលជាតិ តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាអ្នករត់កង់បីនិងអ្នករត់ម៉ូតូឌុប បានផឹកស៊ីជាមួយគ្នា ស្រាប់តែពេលខាងភាគីម៉ូតូឌុប រាងស្រវឹងសុំទៅផ្ទះមុន តែខាងភាគីកង់បីមិនព្រមឲ្យទៅ ក៏ភាគីម៉ូតូឌុបងើបទៅ ទើបខាងកង់បីស្ទុះទៅចាប់ចង់ឲ្យមកអង្គុយផឹកវិញតែមិនព្រម ក៏ទាញសោច្រវ៉ាក់ចាក់ម៉ូតូថា តាហ៊ានចូលប្រយ័ត្នអញវាយ មានអីខាងភាគីម៉ូតូឌុបវាយចំក្បាលអ្នករត់កង់បីហូរឈាមស្រោចខ្លួន ក៏ត្រូវបានសមត្ថកិច្ចយាមនៅមុខអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួនបុរសដែលជាអ្នករត់ម៉ូតូឌុប ប្រគល់ឲ្យសម្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់តែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏នាំខ្លួនជនដៃដល់នឹងភាគីរងគ្រោះមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីដាក់ពាក្យបណ្តឹងនឹងធ្វើការនៅតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់