ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុន ខ្លាឃ្មុំទឹកកក បុករបាំងថ្ម ខ្ទេចគ្មានសល់..

ភ្នំពេញ: បុរសម្នាក់ បើកដឹកទឹកកក ងោកមួយភាំង ពន្លះក្បាលនាគចែកទ្រូងផ្លូវលាន់ដូចរន្ទះ បណ្តាលខ្ទេចមួយកំណាត់មុខ ខ្ទាតទឹកកករាយប៉ាយពេញផ្លូវ ចំណែកអ្នកបើករថយន្តរបួសស្រាល បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទី ទៀបភ្លឺ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ ស្តុបអង់តែន ទួលគោក ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉េ ដឹកទឹកកកមួយគ្រឿង​ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-9347 បើកបរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានងោកមួយភាំង រេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខយ៉ាងដំណំ និងធ្លាក់ទឹកកករាយប៉ាយពេញផ្លូវ ចំណែកម្ចាស់រថយន្តបានរងរបួសស្រាលបានលូនចេញពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុខនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់