ព័ត៌មានជាតិ

បើមិនស្តាប់តាមការណែនាំទេ អាជ្ញាធរនឹងចុះមកដកហូតអជ្ញាប័ណ្ណ

ភ្នំពេញៈ ដោយអនុវត្តតាមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ នៅវេលាម៉ោង ៣និង៥០នាទីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌបានចុះណែនាំម្ចាស់ហាងបារាំងយីហោ Mr butterfly happy Hour ជាលើកទី៣ ព្រោះតែហាងនោះបានបើកអាជីវកម្មនាំឲ្យមានសំឡេងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋជិតខាង។

ក្នុងប្រតិបត្តិការណ៍នោះលោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញបានឲ្យដឹងថា នេះគឺជាលើកទី៣ហើយ និងក៏ជាលើកចុងក្រោយដែរ បន្ទាប់ធ្វើកិច្ចសន្យា២លើកមុនរួចមកហើយ តែម្ចាស់ហាងនេះ នៅតែមិនគោរព និងអនុវត្តតាមការណែនាំ។

លោកអភិបាលរងបានបន្តទៀតថា បើលើកចុងក្រោយនេះម្ចាស់ហាងមួយនេះនៅតែមិនគោរព និងអនុវត្តតាមទៀត លោកនឹងចុះមកដកអាជ្ញាប័ណ្ណ និងបិទអាជីវកម្មតែម្តង។

លោកអភិបាលរងខណ្ឌបញ្ជាក់ថា ការចុះមកឲ្យម្ចាស់ធ្វើកិច្ចសន្យាបន្តបន្ទាប់រហូតដល់០៣លើកនេះដែរ គឺបន្ទាប់ពីប្រជាពលរដ្ឋនៅរស់នៅក្បែរហាងនេះដាក់ពាក្យប្តឹងថា ហាងមួយនេះបានបើកសំឡេងឮខ្លាំងៗ ជាពិសេសចាប់ពីម៉ោង១២យប់ទៅ ដែលធ្វើឲ្យរំខានដល់ការរស់នៅរបស់ពួកគាត់ ដេកពួនមិនបានឡើយ។

គួរញ្ជាក់ថា ហាងបារបារាំដែលអជ្ញាធរខណ្ឌដូនពេញចុះណែនាំចំនួន៣លើកមកហើយនោះមានយីហោMr. BUTTERFLY HAPPY HOUR នៅតាមបណ្ដោយផ្លូវលេខ០៥ កែងផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ៕

អាជ្ញាធរចុះណែនាំបាបារាំង (1)អាជ្ញាធរចុះណែនាំបាបារាំង (2)អាជ្ញាធរចុះណែនាំបាបារាំង (3)អាជ្ញាធរចុះណែនាំបាបារាំង (4)អាជ្ញាធរចុះណែនាំបាបារាំង (5)អាជ្ញាធរចុះណែនាំបាបារាំង (6)

មតិយោបល់