ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់ ធ្លាក់ពីលើដំបូងផ្ទះ ស្លាប់ភ្លាមៗ

ព្រៃវែង: កាលពីវេលាម៉ោង ១និង១៥ នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ បានរអិលជើងធ្លាក់ពីលើដំបូលផ្ទះ ស្លាប់ភ្លាមៗ ​នៅចំណុចភូមិក្រាំងចិន ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ អ៊ួន ស្រាន ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារតែជនរងគ្រោះ ឡើងព្រំដំបូលផ្ទះចៃដន្យ ក៏រអិលជើងធ្លាក់មកក្រោម បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។
សូមបញ្ជាក់ ជនរងគ្រោះជាមេជាងធ្វើផ្ទះ បានមកធ្វើផ្ទះឲ្យឈ្មោះ ខាត់ អាន ភេទស្រី អាយុ ៦៧ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា​។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យរួច ឃើញថា ជនរងគ្រោះពិតស្លាប់ដោយសាររអិលជើងធ្លាក់ពីលើដំបូលផ្ទះស្លាប់ពិតប្រាកដមែន ទើបប្រគល់សពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់