ព័ត៌មានជាតិ

អ្នកខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ បន្តិចទៀតមានភ្លើងវិញហើយ!

ភ្នំពេញៈ យោងតាមអគ្គិសនីកម្ពុជាសូមជម្រាបជូនថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅវេលាម៉ោង១១ និង២៦នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៤(GS4-F14&F20) ដើម្បីឲ្យក្រុមការងារធ្វើការប្តូរកែវទម្រ(Pin Isolator) ដែលបណ្តាលឲ្យដាច់ចរន្តនៅទីតាំងមួយចំនួនស្ថិតនៅ៖១.ផ្លូវជាតិលេខ៤ ភូមិកន្ទោក ភូមិកន្ទោកខាងជើង និងភូមិព្រៃស្វា សង្កាត់កន្ទោក
២.ភូមិព្រៃទា ភូមិព្រៃព្រីងខាងជើង ភូមិព្រៃជីសាក់ ភូមិអង្គ និងភូមិអង្គកែវ សង្កាត់ចោមចៅ

៣.សង្កាត់កំបូល និងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

៤.មហាវិថីសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី និងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ

៥.សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(5)ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល ជូនអតិថិជនឲ្យបានប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១រសៀល៕

មតិយោបល់