ព័ត៌មានជាតិ

គូបូតា សម្ពោធត្រាក់ទ័រ គូបូតា MU-SERIES ថ្មី ចំនួន 2ម៉ូឌែល៖ MU5702 មានថាមពល 57កម្លាំងសេះ និង MU4902 មានថាមពល 49កម្លាំងសេះ ខ្លាំង ធន់ ត្រៀមខ្លួនរួចជាស្រេចសម្រាប់រាល់ការងារលំបាក

គូបូតា ជាក្រុមហ៊ុននាំមុខគេផ្នែកគ្រឿងចក្រកសិកម្មក្នុងទីផ្សារប្រទេសកម្ពុជា​ និងជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត បានណែនាំនូវត្រាក់ទ័រគូបូតាថ្មី MU-SERIES ម៉ូឌែល​MU5702 មានថាមពល 57កម្លាំងសេះ និងម៉ូឌែល MU4902 មានថាមពល 49កម្លាំងសេះ។​ ទាំងពីរម៉ូឌែលនេះសុទ្ធតែផ្សារភា្ជម់ជាមួយពាក្យស្លោក “រឹងមាំ និងរហ័សរហួនបំផុត”។ កាន់តែមានទំនុកចិត្តជាមួយនឹងសេវាកម្មដ៏ល្អឥតខ្ចោះ។
លោក Phisanu Milintanush ជាអគ្គនាយកផ្នែកទីផ្សារ និង​សេវាកម្ម នៃ SIAM KUBOTA Corporation Co.,​ Ltd បានប្រាប់ឲ្យដឹងថាចាប់ពីឆ្នាំ 2017-2018 មក ទីផ្សារត្រាក់ទ័រក្នុងប្រទេសកម្ពុជាជារួមមានការកើនឡើង​26% ជាលទ្ធផលត្រាក់ទ័រគូបូតាក៏ទទួលបានផលរបរកើន​ឡើងផងដែរ ដោយសារដំឡូងមីមានតម្លៃល្អ។ លើសពីនោះទៅទៀតរដ្ឋាភិបាលក៏បានគាំទ្រផងដែរនូវគោលនយោបាយ​ជួយឲ្យវិស័យកសិកម្ម។ គូបូតា បានសម្ពោធនូវត្រាក់ទ័រថ្មី MU-SERIES ដើម្បីបំពេញតម្រូរន្ធត់បុករះទៀតហើយ! រថយន្តបើកបុករះរបងផ្ទះពលរដ្ឋ បណ្ដាលឲ្យមនុស្ស២នាក់រងបួសធ្ងន់ នៅក្រុងព្រះសីហនុវការរបស់កសិករ ដែលជាការល្អសម្រាប់ទាំងការងារធ្វើស្រែ និងចម្ការ។ យើងបានផ្តល់នូវត្រាក់ទ័រដែលមានថាមពលខ្លាំង ងាយស្រួលបើកបរ និងមានតម្លៃសមរម្យ។
ត្រាក់ទ័រ គូបូតា​ MU-SERIES ភ្ជាប់មកនូវជាមួយពាក្យមួយពាក្យស្លោក “រឹងមាំ និងរហ័សរហួនបំផុត” ដែលមានថាមពលខ្លាំងជាមួយនឹងម៉ាស៊ីនម៉ាស៊ូតថ្មីមានថាមពល 57កម្លាំងសេះ និង 49កម្លាំងសេះ សម្រាប់ជាជម្រើស​ ជាមួយម៉ាស៊ីនដែលមានប្រព័ន្ធ Turbo-Direct Injection ធ្វើឲ្យការបើកបរគ្រប់ស្ថានភាពការងារមានភាពរលូនជានិច្ច។ ប្រព័ន្ធ Synchro shuttle gear អាចឲ្យការបើកទៅមុខ និងថយក្រោយបានយ៉ាងរហ័សដោយមិនចាំបាច់ឈប់​ និងប្តូរលេខឡើយ។ ភាពរឹងមាំគ្រប់ការធ្វើការដោយមិនបារម្ភ ដោយមានដែកទម្ងន់​ដើម្បីទប់លំនឹងនៅខាងមុង និងខាងក្រោយ។ ការរចនាភ្លើង LEDដ៏ទាន់សម័យជួយឲ្យមានពន្លឺភ្លឺច្បាស់ងាយស្រួលក្នុងការធ្វើការពេលយប់ និងអេក្រង់បង្ហាញព័ត៌មាន LED ភ្លឺច្បាស់ដូចកញ្ចក់គ្រីស្តាល់ដែលអាចឲ្យមើលការបង្ហាញព័ត៌មានបានយ៉ាងច្បាស់ល្អទាំងពេលថ្ងៃ និងពេលយប់។
ឈុត Automatic draft control gear នឹងជួយឧបករណ៍តរភ្ជាប់ផ្សេងៗគូបូតា អាចធ្វើការ បានរហ័សរហួនគ្រប់កាលៈទេសៈ។ ប្រព័ន្ធ Synchro mate gear មាន 8 លេខទៅមុខ និង 8 លេខថយក្រោយ ជួយឲ្យការបើកបរមានភាពងាយស្រួល និងអាចប្តូរទៅមុខងារបើកបរកង់ 4 ដោយងាយស្រួល ហើយក៏ងាយស្រួលក្នុងការបើកបរមានភាពល្អឥតខ្ចោះផងដែរ។
សម្រាប់យុទ្ធនាការទីផ្សារ គូបូតា នៅប្រទេសកម្ពុជាដើមឆ្នាំនេះ ក្រុមហ៊ុន គូបូតា បង់រំលស់ KLC បានបើកសម្ពោធជាផ្លូវការ ដែលផ្តល់នូវសេវាកម្មបង់រំលស់សម្រាប់គ្រឿងចក្រកសិកម្មគូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត ដើម្បីជួយដល់កសិករកម្ពុជាមានភាពងាយស្រួលដើម្បីក្លាយជាម្ចាស់គ្រឿងចក្រកសិកម្ម ជាមួយនឹងបច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត។ លើសពីនោះទៅទៀតយើងក៏បានពង្រីកនូវការផ្សព្វផ្សាយដើម្បីផ្តល់ដំណឹងដល់អតិថិជនគោលដៅផងដែរ។
សម្រាប់សេវាកម្មក្រោយការលក់យើងផ្តោតសំខាន់ទៅលើបណ្តាញនៃការអភិវឌ្ឍន៍នៅតាមភ្នាក់ងារចែកចាយទូទាំងប្រទេស ដោយបានដាក់បញ្ចូលនូវប្រព័ន្ធគ្រប់គ្រងតាមបច្ចេកវិទ្យាទាន់សម័យ។ ឧទាហរណ៍ដូចជាប្រព័ន្ធគ្រប់គ្រងស្តុក​ ការផ្គត់ផ្គង់ទំនិញទាន់ពេលវេលា តាមផែនការច្បាស់លាស់ដែលមានប្រសិទ្ធិភាព។ ហើយ គូបូតា កម្ពុជា ក៏បានផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះតាមស្តង់ដារបស់ គូបូតា ដូចៗគ្នា ដើម្បីបំពេញតម្រូវការអតិថិជននៅទូទាំងប្រទេស។
ចំពោះព័ត៌មានលំអិតអំពីផលិតផលនិងបទពិសោធន៍ផ្សេងៗពីរ MU-SERIES
សូមអញ្ជើញទៅសាកសួរនៅតាមភ្នាក់ងារចែកចាយគូបូតានៅទូទាំប្រទេស។លើសពីនេះទៅទៀត យើងក៏បានផ្តល់នូវសេវាកម្មបន្ទាន់របស់ គូបូតា​ កម្ពុជា សូមទំនាក់ទំនងមកកាន់ 1800 20 1747 ឬ 023 971 155 សម្រាប់ព័ត៌មានអំពីផលិតផល និងសេវាកម្មផ្សេងៗ ហើយថែមទាំងទទួលបានអត្ថប្រយោជន៍ពីកញ្ចប់សេវាកម្មពិសេសពី គូបូតា ផងដែរ។ ហើយលោកអ្នកក៏អាចស្នើសុំនូវការប្រើប្រាស់បច្ចេកទេស និងសេវាកម្មបច្ចេកទេសចាប់ពីម៉ោង 8 ព្រឹក រហូតដល់ម៉ោង 6 ល្ងាច រៀងរាល់ថ្ងៃ៕

មតិយោបល់