ព័ត៌មានជាតិ

ទើបតែទិញម៉ូតូមិនទាន់បានជិះផង ចោរវែងមាណខ្ចីជិះធ្វើព្រងើយ!

រតនគិរីៈ លោកអធិការរងស្រុកបានលុង ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតឺន បានឃាត់ជនសង្ស័យម្នាក់ នៅចំណុចភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ដែលជាប់ពាក់ព័ន្ធ ករណី ចោរកម្មលួចម៉ូតូ នៅចំណុចផ្សារបានលុង(ខាងត្បូងផ្សារ) កាលពីថ្ងៃទី៩ខែធ្នូ ឆ្នាំ២០១៧។

ជនសង្ស័យឈ្មោះ វែង មាន ហៅ វែងមាណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិ ណង់ហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី មុខរបរកសិករ។

ជនរងគ្រោះឈ្មោះ សូត្រ ភ័ក្រ្តា ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ថ្មី សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ កម្មករ ។
សម្ភារៈដកហូតបានមាន ម៉ូតូចំនួន១គ្រឿង ម៉ាក់វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមក អធិការ ដ្ឋាននគបាលក្រុងបានលុង ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕

មតិយោបល់