ព័ត៌មានជាតិ

ករណីហិង្សាប្អូនវាយបង ឪពុកយកគ្រាប់បែកមកគំរាម នៅខេត្តកំពត

កំពត: នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៤និង២០នាទីរសៀល មានករណីប្រីអំពើហិង្សាក្នុងគ្រួសារ ប្អូនវាយ ទៅលើបងស្រីឈ្មោះ ប៊ិន សឿ អាយុ ២៣ឆ្នាំ។

ជនល្មើសឈ្មោះ ប៊ិន យ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិដំណាក់ ឃុំឃ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត ។

ក្នុងគ្រួសារនេះ ឪពុកឈ្មោះ ទេស ខ្មៅ អាយុ ៥៥ឆ្នាំ (រស់នៅផ្ទះជាមួយគ្នា) កាន់ជើង និងការពារ កូនប្រុស ប៊ិន យ៉ា ទើបកូនស្រីប៊ិន សឿ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ឪពុកពេលស្រវឹងម្តងៗ តែងយកគ្រាប់បែកដៃ ដេលាក់ទុក យកមកគំរាមកូនចៅ។

តាមរយ:នេះ អធិការស្រុកដងទង់ បានឃាត់ខ្លួនទាំងពីរនាក់៖
១/ ប៊ិន យ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិដំណាក់ ឃុំឃ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត។
២/ ឪពុកឈ្មោះ ទេស ខ្មៅ អាយុ ៥៥ឆ្នាំ (រស់នៅផ្ទះជាមួយគ្នា) រឹបអូសគ្រាប់បែកដៃ ១គ្រាប់ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី៕

មតិយោបល់