ព័ត៌មានជាតិ

Updated៖ បុរសម្នាក់ដេកស្លាប់ក្អួតចេញសុទ្ធតែឈាម រកសាច់ញាតិមិនឃើញ…

ភ្នំពេញ: នៅវេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចដីឡូតិ៍ ផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី៣ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ក្អួតចេញសុទ្ធឈាម ដេកស្លាប់ទាំងអាក្រាតកាយ។

ជនរងគ្រោះឈ្មោះ វុទ្ធី ហៅខ្មៅ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីកន្លែង ស្នាក់នៅមិនពិតប្រាកដ (ជនអានាថា)។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំងធ្វើកោសល្យវិច័យ បញ្ជាក់ថា ជនរងគ្រោះ ដេកស្លាប់ដោយសារខ្យល់គ (គាំងបេះដូងដេកស្លាប់) មិនមានជាប់ពាក់ព័ន្ធ និងបទល្មើសអ្វីឡើយ។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបាន
ដឹកយកទៅតម្កល់ទុកនៅវត្តសន្សំកុសល៕

មតិយោបល់