ព័ត៌មានជាតិ

រថយន្តបុកម៉ូតូវ៉េវ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់!

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿង បើកបុកជាមួយនឹងម៉ូតូវ៉េវ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣៥នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៩៩-១០០ ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ត ម៉ាក FRIGHTLINER ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-3248 សឺមីរម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 4A-2348 បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុកម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ កំពុងបើកបរដោយឈ្មោះ មាស វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ ដែលកំពុងបបើកបរទិសស្របគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះ យោធាកង ពលលេខ៣១ ដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់