ព័ត៌មានជាតិ

ឆក់កាបូបយួរបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស ស្មានតែរត់រួចចុងក្រោយជាប់ខ្នោះដដែល

ភ្នំពេញៈ ជនសង្ស័យចំនួន០២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីឆក់កាបូបយួរបណ្តាលអោយជនរងគ្រោះដួលម៉ូតូរងរបួសកាលពី វេលាម៉ោង៩និង៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ០១B ផ្លូវលេខ១៣៨ កែង២១៥Z ក្រុមទី២៤ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យទី1- ឈ្មោះ យៀន រ៉ាវុធ ហៅ វុធ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវសុកហុក អូឫស្សីទី១ ខណ្ឌ៧មករា (ជាអ្នកបើកម៉ូតូជិះធ្វើសកម្មភាព) ។
២-ឈ្មោះ ឈាក សុវណ្ណរតន: ហៅ រតន: ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៧ ផ្លូវសុខហុក សង្កាត់អូរឫស្សីទី១
ខណ្ឌ៧មករា (ជានាក់ធ្វើសកម្មភាពឆក់) ។

ចំណែកជនរងគ្រោះ
១-ឈ្មោះ កែវ សេង ភេទស្រី អាយុ៧១ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២០B ផ្លូវលេខ១៣៨ ក្រុមទី៣០ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។ រងរបួសរលាត់ស្បែកលើក្បាលជង្គង់ និងខ្មងជើងខាងឆ្វេងចំនួនបួនកន្លែង និងរលាត់
លើប្រអប់ជើងមួយកន្លែងទៀត ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់