ព័ត៌មានជាតិ

ស្រ្តីវៀតណាមចូលលួចកាបូបអាជីវករក្នុងផ្សារ ត្រូវសន្តិសុខឃាត់ខ្លួន

ភ្នំពេញ: ស្ត្រីជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែឃាត់ខ្លួន កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចផ្សារទួលសង្កែ ភូមិទួលសង្កែ ខណ្ឌឫស្សីកែវ ក្រោយពីធ្វើសកម្មភាពលួចកាបូបពីស្រ្តីមា្នក់។

ស្រ្តីរងគ្រោះឈ្មោះ បេ ឧត្តម អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ចំណែកស្រ្តីសង្ស័យឈ្មោះ សាយ កា អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិវៀតណាម ស្នាក់នៅម្តុំអង់តែងទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

ស្រ្តីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះបានដាក់កាបូបនៅក្នុងតូប រវល់តែលក់ដូរ ពេលនោះស្រាប់តែមានស្ត្រីសង្ស័យបានចូលមកលួចយកកាបូបនៅក្នុងតូប ពេលនោះស្រ្តីរងគ្រោះបានឃើញ ក៏បានស្រែកថាចោរៗ ខណ:ពេលនោះ ក៏មានក្រុមសន្តិសុខផ្សារបានចាប់ និងឃាត់ខ្លួនជនសង្ស័យតែម្តង។ ចំណែកឯនៅក្នុងកាបូប ត្រូវបានចោរលួចនោះគឺមានប្រាក់ចំនួន ៣ម៉ឺនរៀល និងទូរស័ព្ទដៃ មួយគ្រឿង ម៉ាក Samsung។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

//youtu.be/2Cz9rNJXaUw

photo_2016-06-09_12-23-53

photo_2016-06-09_12-23-55

photo_2016-06-09_12-23-57

photo_2016-06-09_12-23-59

photo_2016-06-09_12-24-02

photo_2016-06-09_12-24-04

photo_2016-06-09_12-24-12

មតិយោបល់