បន្ទាយមានជ័យៈ អតីតមន្ត្រីសុរិយោដីខេត្តបន្ទាយមានជ័យ លោក រិ សាប៊ុន ត្រូវបានគេបញ្ឈប់ពីការងារ បន្ទាប់ពីលោកមានរោគវិកលចរិក។
លោកត្រូវបានដើរត្រាចចរពាស់ពេញទាំងក្រុងសិរីសោភ័ណ។ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ អាការរោគវិកលចរិកបានធ្វើទុក្ខខ្លាំង ហើយបានបង្ខំឲ្យអតីតមន្ត្រីរូបនេះ ដុតផ្ទះខ្លួនឯងឆេះអស់ទាំងស្រុង បើទោះជាមានការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានខេត្តក៏ដោយ តែសំណាងល្អមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ។
បើតាមការឲ្យដឹងពីលោកតាដែលជាឪពុករបស់លោក រិ សាប៊ុន បាននិយាយថា ក្រោយពីកូនរបស់គាត់មានជម្ងឺសរសៃប្រសាទហើយត្រូវបានគេបញ្ឈប់ពីការងារប្រពន្ធកូនបាននាំគ្នាចុះចេញទៅរស់នៅកន្លែងផ្សេងបាត់ដោយទុកឲ្យកូនគាត់ដែលមានជម្ងឺរស់នៅលើផ្ទះតែម្នាក់ឯង។ នៅពេលជម្ងឺធ្វើទុក្ខម្តងៗកូនគាត់នេះតែងតែស្ពាយកាបូប ហើយដើរទៅគ្រប់ច្រកល្ហក នៅពេលមេឃចាប់ផ្តើមងងឹតទើបត្រឡប់មកសម្រាកនៅផ្ទះវិញ។
លោកតាបានសុំអំពាវនាវដល់អាជ្ញាធរស្រុកក្រុង និងខេត្តមេត្តាជួយសម្រួលរកទីកន្លែង ដើម្បីដាក់កូនរបស់គាត់ផង ជៀសវាងការដើរពាស់វាលពាស់កាល ដែលអាចនឹងជួបនូវគ្រោះហានិភ័យចរាចរណ៍៕
មតិយោបល់