បរទេស: វាជាកំហុសដោយអចេតនា លើប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិ ដែលអ្នកដទៃគិតថា គួរឱ្យអស់សំណើច ប៉ុន្តែសម្រាប់ស្ត្រីវ័យ ២៥ឆ្នាំម្នាក់នោះ បាន និងកំពុង ស្រែកដង្ហោយហៅរកយុត្តិធម៌ ស្របពេលនាង ត្រូវបានសង្សារសុំបែកចែកផ្លូវគ្នា ក្រោយពេលផ្ញើសារច្រឡំ បណ្តាលឱ្យបែកធ្លាយ អាជីពនាងរកស៊ីផ្លូវភេទ។ យោងតាម គេហទំព័របរទេស ចុះផ្សាយនៅថ្ងៃទី០៩ មិថុនា ២០១៦។
ចំពោះនារីម្នាក់នេះ ទោះមិនត្រូវបានគេបង្ហើបអត្តសញ្ញាណ ប៉ុន្តែវាជាការវាយប្រហារស្មារតី ក្នុងនាមជនរងគ្រោះ យ៉ាងខ្លាំងក្លាបំផុត ព្រោះវាជាកំហុសអចេតនារបស់នាងពិតមែន តែក៏វាជាកំហុងបច្ចេកទេសរបស់ ទីភ្នាក់ងារផ្ញើសារស្វ័យប្រវត្តិ ” Oops, Tyop ” ដែលផ្ញើរចេញខុសមនុស្ស ផ្ទុយទៅវីញអ្នកទទួលបានសារនោះ គឺជាសង្សាររបស់នាងទៅវិញ។
ស្ត្រីវ័យ ២៥ឆ្នាំរូបនេះ ខកចិត្តស្តូក ខណៈរូបថតស្រាត សម្រាប់ផ្ញើទៅឱ្យបណ្តាភ្ញៀវរបស់នាង ត្រូវបានបែកធ្លាយចូលទៅក្នុង ទូរស័ព្ទដៃវៃឆ្លាតរបស់សង្សារនាង ទើបនឹងសេពគប់គ្នា បានត្រឹមរយៈពេល ៤ខែ ប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណឹង រូបភាពអាក្រាតអាសអាភាសរបស់នាង បាន និងកំពុងចែកចាយបន្តកន្ទុយគ្នាដូចខ្លែង តាមរយៈប្រព័ន្ធបណ្តាញសង្គម នានា ទៀតផង។
ទន្ទឹមនឹងហ្នឹង មិត្តប្រុសរបស់នាង បានខលទូរស័ព្ទទៅប្រាប់នាង ខណៈពេលទទួលបាន នូវរូបភាពអាក្រាតអាសអាភាសទាំងនោះ ដើម្បីសុំបែកផ្លូវគ្នា ដោយនិយាយថា « ដូច្នេះតើរយៈពេលប៉ុន្មាន ដែលអ្នកគិតថា អ្នកអាចលាក់បាំងការងារពិតប្រាកដរបស់អ្នក ជាការសម្ងាត់ជាមួយនឹងខ្ញុំ ឬអ្នករីករាយនឹងលាក់បាំងខ្ញុំ រួចគិតថា ខ្ញុំជាមនុស្សល្ងង់ខ្លៅ? អ៊ីចឹង កុំព្យាយាមទាក់ទងគ្នាទៀត »៕
មតិយោបល់