
ក្រុមបាល់ទាត់ចំនួន ៥ បានរកឃើញហើយតាមរយៈការប្រកួតជម្រុះនៅដំណាក់កាលទី ១ នៃតំបន់ទាំង ៥ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ ។
ក្រុមទាំង ៥ រួមជាមួយក្រុម League ចំនួន ៨ ទៀតបានតែ១៣ក្រុមប៉ុណ្ណោះ ។បញ្ហានេះគណៈកម្មការរៀបចំការប្រកួតសម្រេចជ្រើសរើសក្រុម ចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតជម្រុះនៅតំបន់ទាំង ៥ ទាំង ៥ ក្រុមមកធ្វើការប្រៀបធៀបពិន្ទុគ្នាដើម្បីរើសយក ៣ក្រុមដែលមានពិន្ទុប្រសើរជាងគេមកបង្គ្រប់ ១៦ក្រុម ។
ចំពោះចំណាត់ថ្នាក់លេខ ១ នៃតំបន់ទាំង ៥ដែលបានចូលលេងបន្តវគ្គ១៨ក្រុមដោយស្វ័យប្រវត្តិនោះ មានតំបន់ខាងកើតគឺក្រុមចំការកៅស៊ូបឹងកេតខេត្តកំពង់ចាម ។ តំបន់កណ្ដាលដែលលេងនៅខេត្តសៀមរាប គឺសាកលវិទ្យាល័យអាស៊ី អឺរុប តំបន់ខាងលិចដែលលេងនៅខេត្តកំពង់ឆ្នាំង គឺខេត្តប៉ៃលិន ។ តំបន់ខាងជើងលេងនៅខេត្តក្រចេះបានទៅក្រុមខេត្តស្ទឹងត្រែង និង តំបន់ខាងត្បូងលេងនៅខេត្តកោះកុងបានទៅខេត្តកោះកុង ។
ចំពោះក្រុមចំណាត់ថ្នាក់លេខ ២ នៃតំបន់ទាំង ៥ដែលយកមកប្រៀបធៀបពិន្ទុដើម្បីរក ៣ក្រុមទៅបង្គ្រប់ ១៦ក្រុមនោះ មានខេត្តកំពត លេខ ២ តំបន់ខាងត្បូង ខេត្តសៀមរាប លេខ២តំបន់កណ្ដាល ឆ្មាខ្មៅខេត្តស្វាយរៀងលេខ២តំបន់ ខាងកើត ក្រចេះលេខ២តំបន់ខាងជើង និង បាត់ដំបងលេខ ២តំបន់ខាងលិច ។
បន្ទាប់ពីការប្រៀបធៀបមកនោះ ៣ក្រុមដែលមានពិន្ទុល្អជាងគេ ហើយបានចូលរួមលេងបន្តវគ្គ១៦ក្រុមចុងក្រោយ គឺខេត្តកំពតលេខ ២ មកពីតំបន់ខាងត្បូង បាត់ដំបងលេខ២មកពីតំបន់ខាងលិច និងខេត្តក្រចេះលេខ ២មកពីតំបន់ខាងជើង ។
ពេលនេះក្រុមទាំង ១៦ដែលត្រូវលេងចុងក្រោយនោះមាន ៨ក្រុមដែលលេងក្នុង League គឺ ភ្នំពេញក្រោន ព្រះ ខ័នរាជ Naga corp ក្រសួងការពារជាតិ គីរីវង់សុខសែនជ័យ បៀលប្រាយFC ឆ្លាមសមុទ្រ និង អគ្គស្នងការនគរបាលជាតិ ។
ចំពោះ ៨ ក្រុមដែលបានមកពីការប្រកួតជម្រុះតាមតំបន់គឺចំការកៅស៊ូបឹងកេត ខេត្តកំពង់ចាម ឆ្មាខ្មៅខេត្តស្វាយរៀង សាកលវិទ្យាល័យអាស៊ី អឺរុប បក្សីចាំក្រុងខេត្តសៀមរាប ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកោះកុង និង ខេត្តកំពត ៕
មតិយោបល់