ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បុករះចូលដេប៉ូលក់ឈើ យីហោម៉ែអារ៉ូ ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ: ករណីគ្រោះករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកបុកដេប៉ូលក់ឈើ យីហោម៉ែអារ៉ូ កាលពីវេលាម៉ោង២និង៣០នាទីយប់ ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចគល់ស្ពានព្រែកសំរោងត្រើយខាងកើត ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងករណីនេះ ម្ចាស់រថយន្តបង្ក និងអ្នករួមដំណើរ៣ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ(រងរបួសធ្ងន់នឹងស្រាល) បើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ដឹកទំនិញធុនធំ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B 0207 បានជ្រុលចង្កូតមកបុកដេប៉ូលក់ឈើ យីហោម៉ែអារ៉ូ មានទីតាំងអបផ្លូវក្បែររង្វង់មូលព្រែកសំរោង បណ្តាលឲ្យកិនជនរងគ្រោះឈ្មោះ ហ៊ន ហ៊ាន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ កម្មករយាមដេប៉ូឈើ ស្នាក់នៅភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ស្លាប់ភ្លាមៗតែម្តង។ ចំណែកម្ចាស់រថយន្តបង្កនិងអ្នករួមដំណើរ បញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់