កំពង់ចាមៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨និង២០នាទី រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ បានបើកចុះពីលើស្ពានពីកើតទៅលិច ហើយដាច់ហ្វ្រាំង បានបុកខឿនរង្វង់មូលគល់ស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3B.1146 បើកបរដោយឈ្មោះ គង់ ម៉ាឡី ភេទប្រុស អាយុ ៣២ ឆ្នាំ នៅភូមិព្រែកស្រឡៅ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។
ករណីនេះ បណ្តាលអោយបែករង្វង់មូល ចំនួន២កន្លែង ១កន្លែង ប្រវែង២ម៉ែត្រ និង បាក់បង្គោល បញ្ជាទិស ចំនួន១ដើម និងខូចខាតរថយន្ត១គ្រឿងកម្រិតធ្ងន់ប៉ុន្តែមិនបណ្តាលអោយមានរបួសមនុស្សឡើយ។
ដោយមូលហេតុ ៖ រថយន្ត ដាច់ហ្វ្រាំង។
ក្រោយពេលកើតហេតុ ផ្នែកជំនាញបាន (ឃាត់ខ្លួនអ្នកបើកបរ) និងសម្រួលចរាចរណ៍ ស្ទួចរថយន្ត យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម៕
មតិយោបល់