ភ្នំពេញៈ ក្មេងស្ទាវមួយក្រុម ត្រូវក្មេងស្ទាវមួយក្រុមទៀត ដេញកាប់ បណ្ដាលឲ្យសន្លប់ស្ដូកក្នុងថ្លុកឈាមម្នាក់ និងស្ទាវជាច្រើននាក់ទៀត រត់បាតជើងសព្រាតចូលព្រៃ ដីឡូតិ៍តាមបណ្ដោយផ្លូវR6 ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៩និង១៥នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្ដយផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីមិត្តភក្ដិជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ដំបូងទ្បើយ ពួកគាត់ បានចាកចេញពីផ្សារ(អ៊ីអន២) មកដល់ចំណុចកើតហេតុ ស្រាប់តែមានក្រុមជនដៃដល់មួយក្រុម ជិះម៉ូតូ១០គ្រឿង មានគ្នាប្រហែលជាង២០នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ និងដបគប់និងកាប់មកលើក្រុមខ្លួន បណ្ដាលឲ្យយុវជនម្នាក់ ដួលម៉ូតូ រត់មិនរួច ត្រូវក្រុមជនដៃដល់ កាប់ដាច់ដៃ និងស្លឹកត្រចៀក សន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាម ចំណែកមិត្តភក្ដិខាងជនរងគ្រោះ បានផ្ដួលម៉ូតូរត់ចូលព្រៃ ក្នុងដីឡូតិ៍ព្រលឹងចុងសក់ កុំតែមានប្រជាពលរដ្ឋ ធ្វើដំណើរជួយស្រែក កុំអីមិនដឹងទៅជាយ៉ាងណា។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ បានហៅរថយន្តសង្គ្រោះដឹកអ្នករបួសទៅសង្ក្រោះ រួចបានមកដាក់ពាក្យបណ្ដឹងតាមក្រោយ៕
មតិយោបល់