កណ្ដាលៈ សិប្បកម្មផលិតឥដ្ឋមួយកន្លែងត្រូវបានអគ្គិភ័យឆេះអស់ទាំងស្រុង កាលពីម៉ោង១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ភូមិពោធិ៍កំបោរ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។
លោក ដួង តេង អធិការនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ឡឥដ្ឋឈ្មោះតុន គឹមហាន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ។
ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យខូចខាត ឡដុតឥដ្ឋចំនួន៣ និងរោងកម្មករស្នាក់នៅ រោង ដាក់អុស ទំហំ៣០ម៉ែត្រគុណ៤៥ម៉ែត្រ ឆេះទាំងស្រុង លោកអធិការបានឲ្យដឹងបន្ថែមថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្មករឡឥដ្ឋបានដុតឥដ្ឋទាំង៣ឡដូចសព្វដង តែដោយខ្វះការប្រុងប្រយ័ត្នក៏បានរាលឆេះចេញមកក្រៅដល់គំនរអុសដែលដាក់នៅជិត ឡឆេះររោង ដាក់អុសទាំងស្រុងដែលរោងឡដុតឥដ្ឋធ្វើអំពីឈើប្រក់ស័ង្គសីទំហំ៣០ម៉ែត្រ ៤៥ម៉ែត្រ ដោយសារតែអណ្ដាតភ្លើងដុតឡឥដ្ឋរាលដាល៕

មតិយោបល់